Thursday, May 24, 2018

ក្រុង Auckland ប្រកាសពីការសាងសង់លំនៅដ្ឋាន៣០០ខ្នង

 ក្រុង Auckland ប្រកាសពីការសាងសង់លំនៅដ្ឋាន៣០០ខ្នងនៅ
ភាគខាងត្បូងក្រុងដើម្បីផ្តល់
លំនៅដ្ឋានសម្រាប់ជនចំណូលទាប។ក្រុមប្រឹក្សាក្រុង Auckland បានប្រកាសនូវការអភិវឌ្ឍលំនៅដ្ឋានថ្មីចំនួនជាង ៣០០ខ្នង នៅ South Auckland ក្នុងរយៈពេល៥ឆ្នាំនេះ។ ការអភិវឌ្ឍរបស់ក្រុមប្រឹក្សាក្រុង Auckland ត្រូវបានរួមសហការធ្វើជាដៃគូជា មួយ Te Ākitai Waiohua ជាមួយមូលនិធីលំនៅដ្ឋាន Te Tumu Kāinga ដើម្បីសាងសង់លំនៅដ្ឋាននៅ Manukau។ យ៉ាងហោចណាស់លំនៅដ្ឋានពាក់កណ្តាលក្នុងចំណោមនោះ នឹង ត្រូវបានដាក់លក់ ស្ថិតក្រោមគម្រោងលំនៅដ្ឋានសម្រាប់អ្នកចំណូលទាប ប៉ុន្តែ តម្លៃនៅមិនទាន់បានកំណត់នៅឡើយទេ។
អភិបាលក្រុងលោក Phil Goff បានបញ្ជាក់ថា ក្រោយសាងសង់រួចនឹងមាន ការ ដាក់លក់រួមមានសម្រាប់ជួលផងដែរ។ អាជ្ញាធរក្រុងមានឆន្ទះ និងការប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវល រួមនឹងវិស័យឯកជ នដើម្បីពន្លឿនការសាងសង់ និងការផ្តល់លំនៅដ្ឋានដល់អ្នកដែលមានចំណូល ទាប៕
សំ វណ្ណា
Newshub