ឧស្សាហកម្មបេះផ្លែឈើគីវីនៅតែខ្វះកម្លាំងពលករ ដែលកសិដ្ឋាននៅតែបន្តអំពាវ នាវស្វែងរកកម្មករធ្វើការងារ។ កង្វះខាតកម្លាំងពលកម្ម ទាំងអ្នកបេះ និងអ្នកវេចខ្ចប់សម្រាប់ការងារបេះផ្លែ ឈើគីវីដែលទើបដល់រដូវប្រមាណ១២០០នាក់ ឥលូវទើប ទទួលបានកម្មករជាងពាក់កណ្តាល ក្រោយការប្រកាសតាំងពីថ្ងៃច័ន្ទមុន។ នាយកប្រតិបត្តិផ្នែកប្រតិបត្តិដំណាំគីវី លោក Nikki Johnson បានបញ្ជាក់ថា កន្លែង វេចខ្ចប់រហូតមកដល់ពេលនេះហាក់នៅតែមិនទាន់គ្រប់នៅឡើយ។ ក្រុមហ៊ុន Zespr I ដែលជាក្រុមយក្សក្នុងការដាំដំណាំគីវីបានរកចំនូលកើនឡើងរៀងរាល់ឆ្នាំ ពោលក្នុ ងឆ្នាំ៣៥.៨លានដុល្លារ ក្នុងឆ្នាំ២០១៥ និង២០១៦កន្លងទៅ ហើយក៍ត្រូវគរំពឹងថា ឆ្នាំ នេះនឹងអាចរកចំណូលបាន១៧០លានដុល្លារផងដែរ។ អ្នកបេះផ្លែឈើភាគច្រើន ទទួលបានចំណូលប្រហាក់ប្រហែលប្រាក់ឈ្នួលអប្បរមា ដែលពេលខ្លះពិបាក ក្នុង ការស្វែងរកបុគ្គលិកធ្វើការ។
...............................................................................................
ញូវហ្ស៊ីលែនត្រូវតែដាក់សម្ពាធទៅរដ្ឋាភិបាលអូស្ត្រាលីចំពោះស្ថានភាពជនជាតិញូវហ្ស៊ីលែនដែលកំពុងរស់នៅតាមផ្លូវនៅអូស្ត្រាលី
រដ្ឋាភិបាលញូវហ្ស៊ីលែន ត្រូវតែដាក់សម្ពាធទៅលើរដ្ឋាភិបាលអូស្ត្រាលីដើម្បីជួ យដល់ជនជាតិញូវហ្ស៊ីលែនជាជនអនាថា កំពុងរស់នៅតាមផ្លូវ។ នេះបើតាម អ្នកតស៊ូមតិជនជាតិញូវហ្ស៊ីលែននៅក្នុងប្រទេសអូស្ត្រាលី។ អង្គការប្រមាណជិត ៤០បានសរសេរលិខិតទៅលោកស្រី Jacinda Ardern ដើម្បីជម្រុញឲ្យនាយករដ្ឋ មន្ត្រីជួយដោះស្រាយជំទង់ជនជាតិញូវហ្ស៊ីលែនដែលកំពុងរស់នៅតាមផ្លូវនៅប្រ ទេសអូស្ត្រាលី។ ជំទង់ជាច្រើននាក់បានក្លាយជាអ្នកសុំទាន និងក្លាយជាពេស្យា ចារ្យ បន្ទាប់ពីគ្មានផ្ទះសំបែង ថែមទាំងរដ្ឋាភិបាលអូស្ត្រាលីមិនអើពើជួយថែមទៀ ត។ ប្រធានគណៈកម្មាការជនជាតិញូវហ្ស៊ីលែន នៅអូស្ត្រាលីលោកបណ្ឌិត Tim Gassin បានបញ្ជាក់ថា វាបានក្លាយជាស្ថានភាពដ៍អាក្រក់មួយប៉ុន្តែរដ្ឋាភិបាល ញូវហ្ស៊ីលែនហាក់មិនយកចិត្តទុកដាក់។ រដ្ឋាភិបាលទាំងពីរគួរតែរកវិធីដោះ ស្រាយស្ថានភាពមួយនេះដើម្បីសុខាមាលភាពប្រជាជន៕
សំ វណ្ណា
Newshub
Newshub