Wednesday, July 4, 2018

រូងអថ័កំបាំង

មកទល់ពេលនេះអស់រយះពេលជិត 10 ថ្ងៃហើយដែលក្រុមបាល់ទាត់ថៃវ័យក្មេង១២នាក់ជាប់នៅក្នុងរូងភ្នំនៅឡើយ។
ពួកគេបានរងចាំអ្នកសង្គ្រោះដែលសន្យាថាពួកគេនឹងជួយចេញពីរូងភ្នំ។ ក្មេងប្រុសហាក់បីទទួលបានក្តីសង្ឃឹមហើយពិភពលោកបានបញ្ជាក់ថាពួកគេនៅរស់នៅឡើយ។
កីឡាករ John Volanthen របស់ចក្រភពអង់គ្លេសបានប្រាប់ក្មេងប្រុស 12 នាក់និងគ្រូបង្វឹករបស់ពួកគេកាលពីថ្ងៃចន្ទថា "មនុស្សជាច្រើនបានមកដល់ទីនេះដើម្បីជួយអ្នករាល់គ្នា។
គេបានអោយដឹងថាក្មេងប្រុសអាចត្រូវបានបង្រៀនឱ្យចេះជ្រមុជទឹកដើម្បីអោយពួកគេអាចហែលឆ្លងទឹកចេញពីប្ររូងក្រោមភ្នំដែលមានចម្ងាយ១គីឡូម៉ែតជាង។

កាហែលឆ្លងចេញពីរូងភ្នំអាចជួបកាលំបាក ប្រសិនបើមានអ្វីខុសឆ្គងធ្ងន់ធ្ងរពួកគេអាចស្លាប់។
ពួកគេនិងត្រូវដាក់ឧបករណ៍មុជទឹកនិងរបាំងមុខហើយអ្នកមុជទឹកនឹងអូសពួកគេឆ្លងកាត់ទឹកតែម្តងដោយសារពួកគេគ្មានកម្លាំងហែលទេ។

មានតែវិធីសាស្រ្តនេះដែលត្រូវបានប្រើដើម្បីជួយពួកគេឆ្លងផុតពីរូងទឹកបាន។ នេះបើតាមមិតិទូទៅ។

វិធីសាស្ត្រមួយទៀតពួកគេអាចរងចាំរយៈពេល 4 ខែ​ រហូតដល់រដូវខ្យល់មូសុងត្រូវបញ្ចប់ដើម្បីយកក្មេងប្រុស១២នាក់នោះចេញដោយងាយហើយអ្នកជួយសង្គ្រោះអាចរង់ចាំអាកាសធាតុផ្លាស់ប្តូរបាន ប៉ុន្តែវាត្រូវការពេលយូរ។

រដូវខ្យល់មូសុងថៃនាំមកនូវភ្លៀងធ្លាក់យ់ាងខ្លាំងដែលបានជន់លិចរូងគុហាជាលើកដំបូង ជាធម្មតាវាអាចអូសបន្លាយរហូតដល់ចុងខែកញ្ញាឬដើមខែតុលា។

ប្រសិនបើពួកគេរង់ចាំរហូតដល់ពេលនោះកម្រិតទឹកនឹងថយចុះ ហើយពួកគេនិងខិតខំប្រឹងប្រែងរស់នៅក្នុងរូងតាមការផ្តល់ចំណីអាហារបង្ហូតខ្សែអោយចូលក្នុងប្រហោងរូងអថ៏កំបាំងនោះជារៀងរាល់ថ្ងៃរហូតទាល់តែខ្យល់មូសុងបានចប់។

ទន្ទឹមនឹងនេះដែរក្មេងប្រុសៗទាំងនោះត្រូវបានគេបញ្ជូនរបបអាហារដោយក្រុមស្ម័គចិត្តនិងការផ្គត់ផ្គង់រយៈពេលបួនខែដើម្បីឱ្យពួកគេពួកគេតស៊ូក្នុងស្ថានភាពលំបាកយ៉ាងនេះទម្រាំពួកគេមានជោគវាសនាមើលពន្លឺថ្ងៃជាថ្មីម្តងទៀតនិងជួបជុុំគ្រួសាររបស់គេ។
សូមជំរាបថាការបាត់ខ្លួនរបស់ពួកក្មេងប្រុស១២នាក់ជនជាតិថៃបានធ្វើអោយបណ្តាញសង្គមភ្ញាក់ផ្អើលទូទាំងពិភពលោកផងដែរ។

ប្រភពពត៍មាននិងរូបភាពពី MSN.com